ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សវនាការរវាងគណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា) ជាមួយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា
សវនាការរវាងគណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា) ជាមួយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/22/2022 8:10:26 PM )

នៅក្នុងអំឡុងពេលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ គណៈប្រតិភូអន្តរសភាអាស៊ាន AIPA បានជួបធ្វើសវនាការជាមួយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការអាយប៉ា នៅសណ្ឋាគារ សុខាភ្នំពេញ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន  នៃរដ្ឋសភា បានអញ្ជេីញដឹក នាំសម្របសម្រួល កិច្ចសវនាការនេះ ដែលចូលរួមដោយគណៈប្រតិភូអន្តរសភាអាស៊ាន (អាយប៉ា)  ចំនួន៨ប្រទេស រួមមាន សភាព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ  ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាមួយនឹងវត្តមាន  ឯកឧត្ដម អគ្គលេខាធិការរងអាស៊ាន និងលោកជំទាវ ង្វៀន ទុង វ៉ាន អគ្គលេខាធិការអាយប៉ា។

សវនាការរវាងអាយប៉ា ជាមួយអគ្គលេខាធិការអាស៊ាន គឺជាយន្តការនៃការជួបគ្នារវាងអង្គការនីតិប្បញ្ញត្តិអាស៊ាន និងអង្គការនីតិប្រតិបត្តិអាស៊ាន ដែលអង្គការនីតិប្បញ្ញត្តិអាស៊ាន ចង់ស្វែងយល់ពីវឌ្ឍនភាពការងារ របស់ស្ថាប័ននីតិប្រតិបត្តិអាស៊ាន ជាមួយនឹងការចូលរួមនូវមតិ យោបល់ និងការសាកសួរនូវចម្ងល់មួយចំនួន សុំឲ្យមានការបកស្រាយ ក៏ដូចជាជួយផ្ដល់នូវអនុសាសន៍ និងការជំរុញបន្ថែមលើ ការងារសំខាន់ៗ ដែលកំពុងតែកើតមាន។
 
បន្ទាប់ពីឯកឧត្ដមអគ្គលេខាធិការរងអាស៊ាន បានជម្រាបគណៈប្រតិភូអាយប៉ាអំពីវឌ្ឍនភាព និងលទ្ធផលការងារដែលអាស៊ានសម្រេចបាន គណៈប្រតិភូ អាយប៉ាមានការពេញចិត្តជាមួយនឹងការសម្ដែងនូវការគាំទ្រចំពោះទស្សនវិស័យអាស៊ាន ២០២០-២០២៥ និងលើកឡើងនូវសំណូមពរមួយចំនួន ពិសេសស្នើថា គួរតែគិតគូគ្នាដើម្បីបង្កើតយន្តការជាក់ស្ដែងណាមួយសម្រាប់ការធ្វើទំនាក់ទំនងរវាងអាស៊ាន និងអាយប៉ា ឲ្យលើសពីកិច្ចសវនាការ ដែលយើងកំពុងតែធ្វើនៅពេលនេះ។